ម៉ាស៊ីនកាត់ត្រី 3A2,2Kw

តំលៃ:

Giá Cali's Store:
ប្រភពដើម: ---
ចែករំលែក:

  បញ្ជាទិញឥឡូវនេះ

ម៉ាស៊ីនកាត់ត្រី 3A2,2Kw គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលមានការជ្រើសរើសច្រើនបំផុតរបស់ក្រុមហ៊ុនវិនិយោគទន់ទួនទូ(Tuan Tu)។ ម៉ាស៊ីននេះគឺជារបកគំហើញរបស់ស្ថាបនិក ងៀនហាយចូវ  Nguyen Hai Chau ​សំរាប់ប្រជាកសិករចិញ្ចឹមមច្ឆា។

 

 

 

ក្លាយជាអ្នកមានប្រកបដោយប្រសិទ្ធភាពដោយមិនចាំបាច់ចំណាយច្រើនជាមួយម៉ាស៊ីនកាត់ត្រី 3A2,2Kw

ចំពោះប្រភេទមច្ឆាមួយចំនួនដូចជា៖ បបែល ត្រីចាប ត្រីអណ្ដែង ត្រីឡាប់យា រាល់ចំណីអាហារស្រស់ៗចេញពី ត្រីនុយ ជន្លេន កូនក្អាត់ ឬកាកសំណ់ពី ឆ្អឹងសត្វអាចផ្គត់ផ្គង់សារធាតុអាសូត សារធាតុចិញ្ចឹមដើម្បីអោយមានសុខភាពល្អជាងមុន។ ប៉ុន្តែការទិញប្រភេទចំណីអាហារដែលកាត់ជាកំណាត់តូចៗ ឬផលិតដោយដៃដោយខ្ឡួនឯងមិនអាចប្រើប្រាស់បានយូរអង្វែង ដោយសារខ្ចះខ្ចាយនិងត្រូវចំណាយកំលាំងពលកម្មច្រើន។ បានយល់ពីបញ្ហានោះ ក្រុមហ៊ុនវិនិយោគទន់ទួនទូ (Tuan Tu) បានចែកចាយនៅលើទីផ្សារម៉ាស៊ីនកាត់ត្រី 3A2,2Kw។

មូលហេតុអ្វីធ្វើអោយលោកអ្នកមិនចង់កាត់ត្រីដោយខ្លួនឯងនៅផ្ទះ?

ការផលិតប្រភេទត្រីនុយ ឬកាកសំណល់ពីឆ្អឹងសត្វដើម្បីធ្វើជាចំណីដើម្បីអោយមច្ឆាគឺជាមធ្យោបាយជួយអោយអ្នកចិញ្ចឹមសត្វសន្សំសំចៃថវិការបានច្រើន ក៏ដូចជាប្រភេទចំណីអាហារធានាគុណភាពសម្រាប់សត្វចិញ្ចឹម។ ប៉ុន្តែមានអ្នកចិញ្ចឹមសត្វជាច្រើនបានជ្រើសរើសការអោយចំណីមច្ឆាដោយគ្រាប់ចំណី ឬទិញចំណីអាហារស្រស់ដែលកាត់រួចជាស្រាចជំនួសអោយការផលិតដោយខ្លួនឯងដោយសារ៖

– ដើម្បីបំពេញតម្រូវការបាននូវ បរិមាណចំណីអាហារស្រស់ដល់ ត្រី ឬ បបែល អ្នកចិញ្ចឹមសត្វអាចត្រូវចំណាយពេលវេលានិងកម្លាំងពលកម្មច្រើនដើម្បីកាត់វត្ថុធាតុដើមជាកំណាត់តូចៗ។

– ការកាត់ចិញ្ច្រាំ ត្រីដោយដៃងាយធ្វើអោយកខ្វក់ឬធ្វើអោយមានផលប៉ះពាល់ដល់កន្លែងធ្វើការ។

– ពេលវេលាកែច្នៃប្រភេទស្រស់ត្រី កាកសំណល់ឆ្អឹងសត្វអាចអូសបន្លាយធ្វើអោយមានក្លឹនអាក្រក់ ធ្វើអោយមានផលប៉ះពាល់ដល់សកម្មភាពផ្សេងទៀតនៅកន្លែងធ្វើការក៏ដូចជាសុខភាពរបស់អ្នកនៅជំវិញ។

កំបារម្ភ មធ្យោបាយមួយដែលអាចកំចាត់ចោលរាល់បញ្ហាដែលកើតមានឡើង ជាមួយផលិតផលម៉ាស៊ីនដ៏អស្ចារ្យរបស់យើងខ្ញុំ។ លោកអ្នកអាចផលិតចំណីបានដោយខ្លួនឯងយ៉ាងងាយស្រួល ឆាប់រហ័ស និងធានាអនាម័យ!

ម៉ាស៊ីនកាត់ត្រី 3A2,2Kw -ដំណោះស្រាយចិញ្ចឹមសត្វទាន់សម័យនិងសន្សំសំចៃ

ម៉ាស៊ីនកាត់ត្រី 3A2,2Kw គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលមានការជ្រើសរើសច្រើនបំផុតរបស់ក្រុមហ៊ុនវិនិយោគទន់ទួនទូ(Tuan Tu)។ ម៉ាស៊ីននេះគឺជារបកគំហើញរបស់ស្ថាបនិក ងៀនហាយចូវ Nguyen Hai Chau សំរាប់ប្រជាកសិករចិញ្ចឹមមច្ឆា។

ម៉ាស៊ីននេះត្រូវបានប្រើដើម្បីកាត់ត្រី សាច់ កាកសំណល់ឆ្អឹងសត្វ ជាកំណាត់តូចៗ ផ្លែល្វា …. ដើម្បីធ្វើជាចំណីអាហារសម្រាប់ប្រភេទមច្ឆា ស៊ីសាច់ជាអាហារ( ឬស៊ីនុយ) ដូចជា៖ បបែល ត្រីចាប ត្រីឡាបយ៉ា ត្រីចេក ក៏ដូចជាសត្វចិញ្ចឹមមួយចំនួនផ្សេងទៀត។

ជាមួយម៉ាស៊ីនកាត់ត្រី 3A2,2Kw លោកអ្នកអាចប្រើប្រាស់បានរាល់ប្រភេទប្រភពចំណីអាហារមានស្រាប់ តម្លៃថោកដល់សត្វចិញ្ចឹម សន្សំសំចៃការចំណាយបានច្រើន និងជួយសត្វចិញ្ចឹមរីកចម្រើនបានល្អ។ ទិន្នផលទទួលបានរបស់ម៉ាស៊ីនរហូតដល់ 200-300 Kg/h មានភាពសាកសមប្រើប្រាស់ក្នុងការចិញ្ចឹមសត្វក្នុងគ្រួសារ និងកសិដ្ឋានទ្រង់ទ្រាយតូចនិងមធ្យម។

គុណសម្បត្តិរបស់ម៉ាស៊ីនកាត់ត្រី 3A2,2Kw

1. សមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាព

– វត្ថុធាតុដើមត្រី ទិន្នផលម៉ាស៊ីនទទួលបានរហូតដល់ 200 – 300 Kg/h
– វត្ថុធាតុដើម ទិន្នផលទទួលបានរហូតដល់ 60 -100 Kg/h
– ផ្លែល្វា គឺ300 – 350 Kg/h

2. ងាយស្រួលប្រើប្រាស់

ម៉ាស៊ីនកាត់ត្រី 3A2,2Kw មានរបៀបប្រើប្រាស់ងាយស្រួល លោកអ្នកគ្រាន់តែបើកម៉ាស៊ីនឡើងនិងដាក់វត្ថុធាតុដើមចូលធុងចិញ្ច្រាំ ផ្លែកាំបិតក្នុងធុងចិញ្ច្រាំនិងកាត់វត្ថុធាតុដើមជាកំណាត់តូចៗ និងត្រូវបានរុញចេញមកក្រៅតាមច្រកចេញផលិតផលសម្រេច។

ប្រសិនមានតម្រូវកាត់ជាកំណាត់តូចៗទៀត លោកអ្នកអាចអោយផលិតផលសម្រចចូលតាមម៉ាស៊ីនដើម្បីកាត់ជាកំណាត់តូចៗ សមស្របជាមួយទំហំមច្ឆាកំពុងចិញ្ចឹម។

3. លោហះធាតុមានគុណភាពខ្ពស់

ម៉ាស៊ីនកាត់ត្រី 3A2,2Kw មានមាត់ត្បាលដាក់វត្ថុធាតុដើម ធុងចិញ្ច្រាំនិងទរចេញផលិតផលសម្រេច ត្រូវបានផលិតពី INOX ជួយអោយវត្ថុធាតុដើមក្រោយពេលកាត់ធានាគុណភាណ។ លោហះធាតុនេះ ក៏ជួយអ្នកប្រើប្រាស់អាចងាយស្រួលអនាម័យម៉ាស៊ីនក្រោយពេលដំណើការ។

ក្រៅពីនេះ មាត់ត្បាលត្រូវបានរចនាឡើងយ៉ាងពិសេសជួយអោយអ្នកប្រើប្រាស់អាចងាយស្រួលដោះដំឡើងម៉ាស៊ីនធ្វើអោយការលាងសំអាត ក៏ដូចជាទុកដាក់ម៉ាស៊ីនកាន់តែមានភាពងាយស្រួល បើប្រៀបធៀបជាមួយផលិតផលប្រភេទផ្សេងទៀតនៅលើទីផ្សារ។

គន្លិះតូចៗជាមួយម៉ាស៊ីនកាត់ត្រី 3A2,2Kw

ម៉ាស៊ីនកាត់ត្រី 3A2,2Kw មានការរចនាឡើងឡើងគួរអោយចាប់អារម្ភជួយអោយអ្នកប្រើប្រាស់អាចដំណើការម៉ាស៊ីនដើម្បីកាត់ត្រីដោយមិនត្រូវការភ្ជាប់ចរន្ដដូចខាងក្រោម៖

• ជំហានទីមួយ៖ ដាក់ដៃរង្វិលចូលប៉ូឡុង

• ជំហានទីពីរ៖ បង្វិលដៃរង្វិលតាមទិសដៅទ្រនិចនាឡិការ ដើម្បីកាត់វត្ថុធាតុដើម( អ្នកប្រើប្រាស់ម៉ាស៊ីនគួរដោះខ្សែពានចេញពីប៉ូឡុង ដើម្បីកាត់បន្ថយកំលាំងនៅពេលរង្វិល)។

លោអ្នកចង់ចិញ្ចឹមមច្ឆាតាមរបៀបមួយសន្សំសំចៃ និងមានប្រសិទ្ធភាពជាងមុឬទេ?ទិញម៉ាស៊ីនកាត់ត្រី 3A2,2Kwក្នុងពេលឥឡូវនេះ!

គ្រឿងបង្គុំរបស់ម៉ាស៊ីនកាត់ត្រី 3A2,2Kw

1. តួម៉ាស៊ីន
2. ម៉ូទ័រ
3. កុងតាក់អាតូម៉ាត
4. មាត់ត្បាល់ដាក់វត្ថុធាតុដើម
5. កង់យោងខ្សែពាន
6. បង្គុំកាំបិតនិងទំពួកកៀសវត្ថុធាតុដើម
7. ច្រកចេញផលិតផលសម្រេច

បង្គុំកាំបិតរបស់ម៉ាស៊ីនកាត់ត្រី 3A2,2Kw ត្រូវបានបង្កើតឡើងរួមមាន ៣ ផ្នែក៖ កាំបិតកាត់ ចង្គឹះកៀស និងទំពួកកៀសវត្ថុធាតុដើម។

តារាងពត៌មានលំអិតអំពីម៉ាស៊ីនកាត់ត្រី 3A2,2Kw

ម៉ូទ័រ អនុភាពម៉ូទ័រ(Kw) 2,2
ប្រភពចរន្ដ(V) 220
ល្បឿនម៉ូទ័រ(ជុំ/នាទី) 2850
មាត់ត្បាល់ដាក់វត្ថុធាតុដើម លោហះធាតុផលិត INOX
ផ្លែកាំបិត ទម្រង់ផ្លែកាំបិត រាងមូល
ចំនួនផ្លែកាំបិត(ផ្លែ) 17
ចំនួនទំពួកផ្លែកាំបិត(ផ្លែ) 16
ទិន្នផល(Kg/h) ត្រី(ត្រីលើសពី 300g កាត់ត្រីជាពីទើបកាត់បាន) 200-300
ផ្លែសូដាចិន 60-100
ផ្លែល្វា 300-350
ទំហំផលិតផលសម្រេច(mm) ត្ 10
ផ្លែសូដាចិន,ផ្លែល្វា 8
ទំហំម៉ាស៊ីន(mm) 500 x 430 x 800
ទម្ងន់(Kg) 59

ទាក់ទង​មក​ពួក​យើង

Xin chân thành cảm ơn Quý khách hàng đã đến với chúng tôi! 3ACPC ĐIỂM TỰA THÀNH CÔNG

សង្គម