ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត)–ជម្រើសដ៏ល្អសម្រាប់អ្នកចិញ្ចឹមត្រី
ចំណីគ្រាប់ គឺជាប្រភពចំណីអាហារដែលពពួកត្រីចូលចិត្តស៊ី។ ប៉ុន្តែ ប្រសិនបើប្រើប្រាស់ប្រភេទចំណីគ្រាប់ធម្មតា វានិងបណ្ដាលអោយមានផលប៉ះពាល់ដល់បរិស្ថានទឹក ធ្វើអោយត្រីបាត់បង់ អុកស៊ីសែន ពេលខ្លះអាចបណ្ដាលអោយស្លាប់ថែមទៀតផង។ ដូចនេះហើយ ទើបក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតឡើង ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត) ។ ជាមួយនិង ម៉ាស៊ីននេះផងដែរ លោកអ្នកអាចផលិតចំណីគ្រាប់ដោយខ្លួនឯង។ វាមិនត្រឹមតែជួយអោយត្រីងាយស្រួលរំលាយអាហារប៉ុណ្ណោះ ថែមទាំងជួយកាត់បន្ថយការចំណាយ និងការពារបរិស្ថានស្រះចិញ្ចឹមត្រីក្នុងភូមិបានទៀតផង។
ការផលិតចំណីត្រីដោយខ្លួនឯង ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់លោកអ្នក??
-
ការជួយយ៉ាងពិសេស របស់ម៉ាស៊ីនមានស្លាកយីហោ 3A គ្រាប់ចំណីក្រោយពីសូនរួចអាចអណ្ដែតបានយ៉ាងយូរនៅលើផ្ទៃទឹក។
-
គ្រាប់ចំណីមានកម្រិតអណ្ដែតខ្ពស់ ដូចនេះពេលរលាយក្នុងទឹកមិនបង្កផលប៉ះបាល់ដល់បរិស្ថានរស់នៅរបស់សត្វចិញ្ចឹមនោះទេ។
-
ដោយសារចំណីអាចអណ្ដែតលើទឹក ធ្វើអោយលោកអ្នកងាយស្រួលតាមដាននិងកែរតម្រូវបរិមាណចំណី អោយសមស្របតាមចំនួនសត្វចិញ្ចឹម។ ដូចនេះមិនធ្វើអោយលើសឬខ្វះចំណីដូចមុនទៀតទេ។
-
តម្លៃផលិតចំណីគ្រាប់ថោកជាង ការចំណាយទិញចំណីពីខាងក្រៅ។ លោកអ្នកអាចប្រើប្រាស់ កន្ទក់ពោត កន្ទក់អង្ករ ម្សៅសណ្ដែក ម្សៅត្រី ដើម្បីសូនជាគ្រាប់ចំណី។
តើលោកអ្នកចង់ស្វែងយល់អោយកាន់តែច្បាស់បន្ថែមទៀត អំពីម៉ាស៊ីនផលិតចំណីត្រីនេះដែរឬទេ??
ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត)– “ ពោងសង្គ្រោះជីវិត ” ត្រីទឹកសាបជាច្រើន
លក្ខខណ្ឌអាកាសធាតុ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែតានតឹងទៅៗ ធ្វើអោយអ្នកចិញ្ចឹមសត្វជាច្រើនជួបការលំបាកយ៉ាងខ្លាំង។ ក្រៅពីត្រូវតស៊ូជាមួយគ្រោះធម្មជាតិ ជំងឺឆ្លង លោកអ្នកត្រូវប្រឈមមុខជាមួយនិងការកើនឡើងតម្លៃ ដែលកើតឡើងជារឿយៗ។ ដើម្បីជួយដល់អ្នកចិញ្ចឹមត្រី ក្នុងការរៀបចំ ចំណី “ វិស្វករ ” Nguyen Hai Chau និងសហការីក្រុមហ៊ុន បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតឡើង ដោយជោគជ័យ ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត)។
ម៉ាស៊ីនមានសមត្ថភាពសូនគ្រាប់ចំណីបានយ៉ាងឆាប់រហ័ស ជាមួយគ្រាប់ចំណីជាច្រើនប្រភេទពី ម្សៅពោត ម្សៅអង្ករ ម្សៅសណ្ដែក ….-ល- ។ ដោយប្រើប្រាស់បច្ចេកទេសសូនគ្រាប់ដ៏ទំនើប ម៉ាស៊ីននេះបានជួយដល់ម្ចាស់ស្រះចិញ្ចឹមត្រីជាច្រើន មានស្រាប់ក្នុងដៃ ចំណីគ្រាប់មានអនាម័យ រាប់រយគីឡូក្រាមក្នុងមួយថ្ងៃៗ។ រួមចំណែកធ្វើអោយត្រីធំធាត់ មានសុខភាពល្អ និងកាត់បន្ថយការឆ្លងជំងឺ។
-
រចនាឡើងប្រកបដោយភាពឆ្លាតវៃ
ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត) ត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ជូនវត្ថុធាតុដើមពាក់កណ្ដាលស្វ័យប្រវត្ត។ អ្នកប្រើប្រាស់គ្រាន់តែចាក់វត្ថុធាតុដើមចូលមាត់ត្បាលដោយសន្សឹមៗ។ ក្រោមកម្លាំងរង្វិលរបស់ស្នូលខួង ម្សៅកន្ទក់និងធ្លាក់ចូលទៅក្នុងធុងសូនគ្រាប់ដោយខ្លួនឯង។ ការធ្វើដូចនេះមិនត្រឹមតែជួយ លោកអ្នកចំណេញពេលវេលា និងកម្លាំងពលកម្មប៉ុណ្ណោះទេ ថែមទាំងជួយការពារម៉ូទ័រ និងការលើសចំណុះក្នុងពេលដំណើការម៉ាស៊ីនថែមទៀតផង។
-
ធានាបានរយះពេលអណ្ដែតរបស់គ្រាប់ចំណីនៅលើផ្ទៃទឹក
គ្រាប់ចំណីត្រូវបានសូនក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្ពស់ ធ្វើអោយការតភ្ជាប់របស់គ្រាប់ហាប់ណែនល្អ។ គ្រាប់ចំណីក្រោយពេលចេញពីពុម្ពសូនគ្រាប់ ត្រូវបានធ្វើអោយឆ្អឹន និងស្ពោត ដូចនេះធានារយះពេលរអណ្ដែតលើផ្ទៃទឹកបានយូរ។
-
រួមបញ្ចូលមុខងារពីរក្នុងម៉ាស៊ីនតែមួយ
ចំណុចពិសេសរបស់ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត) គឺអាចសូនបានទាំងចំណីគ្រាប់អណ្ដែតទឹក និងចំណីគ្រាប់លេចទឹក។ ដូចនេះលោកអ្នក ងាយស្រួល ក្នុងការចិញ្ចឹមសត្វបានច្រើនប្រភេទ។ នេះក៏ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុត ដើម្បីជួយលោកអ្នកកាត់បន្ថយការចំណាយបានច្រើនលើចំណីអាហាររបស់សត្វចិញ្ចឹម។
ក្រុមអ្នកចិញ្ចឹមសត្វជាច្រើន បានប្រើប្រាស់ដោយជោគជ័យម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត)។ តើលោកអ្នកចង់ក្លាយជាអ្នកបន្តដែរឬទេ??
គ្រឿងបង្គុំរបស់ម៉ាស៊ីនផលិតចំណីត្រី 3A15Kw ( ពាក់កណ្ដាលស្វ័យប្រវត្ត)
1 ជើងទម្រម៉ាស៊ីនhttp://3acpc.com/product/vi-VN/may-ep-cam-vien-noi-3a15kw-95
2 ម៉ូទ័រ
3 ទូចរន្ដ
4 ប្រព័ន្ធដៃទាញចល័តម៉ាស៊ីន
5 មាត់ត្បាលពាក់កណ្ដាលស្វ័យប្រវត្ត
6 ប្រព័ន្ធដំណើការនិងការពារ
7 ក្បាលសូនគ្រាប់