ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw

តំលៃ:

Giá Cali's Store:
ប្រភពដើម: ---
ចែករំលែក:

  បញ្ជាទិញឥឡូវនេះ

 

 

ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw

 

ចំណីសត្វ គឺជាកត្តាចម្បងក្នុងការកំណត់ប្រាក់ចំណេញពីការចិញ្ចឹមសត្វ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សព្វថ្ងៃ តម្លៃចំណីនៅលើទីផ្សារនៅតែមានការកើនឡើងខ្ពស់ដែលជាហេតុបណ្តាលអោយប្រជាកសិករជាច្រើន ធ្លាក់ក្នុងស្ថានភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ជាមួយគោលដៅជួយដល់ប្រជាកសិករ ក្នុងការផលិតចំណីគ្រាប់មានតម្លៃថោកសមរម្យ ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតឡើងដោយជោកជ័យ ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw – ផលិតផលកំពុងមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាកសិករ។

 
 
 

ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw-ផលិតផលកំពុង “ធ្វើព្យុះ-ធ្វើភ្លៀង” ដល់កសិដ្ឋានចិញ្ចឹមសត្វជាច្រើន

ចំណីសត្វ គឺជាកត្តាចម្បងក្នុងការកំណត់ប្រាក់ចំណេញពីការចិញ្ចឹមសត្វ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សព្វថ្ងៃ តម្លៃចំណីនៅលើទីផ្សារនៅតែមានការកើនឡើងខ្ពស់ដែលជាហេតុបណ្តាលអោយប្រជាកសិករជាច្រើន ធ្លាក់ក្នុងស្ថានភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ជាមួយគោលដៅជួយដល់ប្រជាកសិករ ក្នុងការផលិតចំណីគ្រាប់មានតម្លៃថោកសមរម្យ ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតឡើងដោយជោកជ័យ ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw – ផលិតផលកំពុងមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាកសិករ។

ការលំបាក “ជុំវិញ” អ្នកចិញ្ចឹមសត្វ

ក្រៅពីការទទួល​រងជំងឺឆ្លង គ្រោះធម្មជាតិ លោកអ្នកត្រូវទទួលរងការប្រែប្រួលតម្លៃចំណីថែមទៀតផង។

កសិដ្ឋាន ចិញ្ចឹមសត្វលោក ជឿង វ៉ាន់ហាយ​ ចិញ្ចឹមជ្រូកមេ 100 ក្បាល  ជ្រូកសាច់ 1000 ក្បាល ។ លោក ហាយ បានចែករំលែក​ “ ជាធម្មតាកសិដ្ឋាន​របស់ខ្ញុំចំណាយ 27 លានដុងលើថ្លៃចំណី។ ឥឡូវតម្លៃកន្ទក់មានការកើនឡើងទៀត​ មួយថ្ងៃខ្ញុំត្រូវចំណាយ 3 ​លានដុង​បន្ថែមទៀត ដូចនេះមិនសូវជាចំណេញអ្វីប៉ុន្មាននោះទេ ”។

ជាមួយស្ថានភាពដូចគ្នានេះដែរ​ លោក កោវ វ៉ាន់ហ័រ ក៏បានអោយដឹងថា “ ខ្ញុំទទួលយកចំណី 50 តោន ក្នុងមួយលើកៗ ដូចនេះខ្ញុំត្រូវ​ចំណាយបន្ថែម 10 លានដុងក្នុងការដឹកជញ្ជូនទំនិញ។ តម្លៃចំណីមានការប្រែប្រួលយ៉ាងខ្លាំង ក្នុងពេលដែលតម្លៃលក់ចេញនៅដដែល។

ដំណោះស្រាយជុំវិញការ “ ចំណាយមួយ ចំណេញបានបួន ”

ដើម្បីជៀសផុតពីការ ប្រែប្រួលតម្លៃចំណីទិញពីខាងក្រៅ មានក្រុមគ្រួសារ និងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជាច្រើនបាន កំណត់ទិញម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw។ នេះគឺជាដំណោះស្រាយមួយដ៏មានប្រសិទ្ធិភាព វាមិនត្រឹមតែជួយបងប្អូនប្រជាកសិករ ចំណេញថវិការប៉ុណ្ណោះទេ ថែមទាំងជួយដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទទួលបាចំណីគ្រាប់ដែលមានអនាម័យ និងគុណភាពខ្ពស់ថែមទៀតផង។

មកដល់ពេលនេះមានកសិដ្ឋានប្រហែលជា 100 ទទួលបានជោគជ័យដោយសារការប្រើប្រាស់ម៉ាស៊ីនសូនចំណីគ្រាប់ 3A​ របស់ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu។ ដូចនេះជាមួយនិងការចំណាយដ៏តិចតួច លោកអ្នកក៏អាចទទួលបាន​ចំណីគ្រាប់ដ៏សម្បូរបែបសម្រាប់សត្វចិញ្ចឹមរបស់ខ្លួនផងដែរ។ ជាការពិតណាស់ ជាមួយនិងទឹកប្រាក់ដែលទទួលបានពីការចំណាយលើថ្លៃចំណី និងផ្ដល់អោយលោកអ្នកវិញនូវប្រាក់ចំណេញយ៉ាងសន្ថឹកសន្ថាប់។

ឪកាសក្លាយជាអ្នកមាននៅក្នុងដៃរបស់លោកអ្នក ទុកអោយម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw របស់យើងខ្ញុំជួយលោកអ្នកក្នុងពេលឥឡូវនេះ

ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw- យល់ច្បាស់ពីតម្រូវការរបស់លោកអ្នក

បានដឹងពីស្ថានភាពអាជីវកម្មរបស់ប្រជាកសិករ​កម្ពុជា 3A មិនបង្អង់យូនិងបានបង្កើតឡើងម៉ាស៊ីនសូន​ចំណីសត្វជាច្រើនប្រភេទដើម្បីជួយដល់ប្រជាកសិករ​ ក្នុងការផលិតចំណីសត្វ ដែលមានតម្លៃថោកសមរម្យ​។ ក្នុងនោះផងដែរម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw កំពុងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ពីសំណាក់ ក្រុមគ្រួសារកសិករ​និង​កសិដ្ឋានចិញ្ចឹមសត្វ​តូចធំទូទាំងប្រទេស។

  • សមត្ថភាពសូនគ្រាប់ដ៏គួអោយភ្ញាក់ផ្អើល

ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw​ អាចសូនបានយ៉ាងឆាប់រហ័ស​ អំពីប្រភេទកន្ទក់ខុសៗគ្នា ដូចជា:​​ កន្ទក់ពោត កន្ទក់អង្ករ​ ម្សៅត្រី ម្សៅសណ្តែក -ល- អោយទៅជាគ្រាប់ចំណី ជាមួយនិងទន្នផល 200-250 Kg/h។

ដោយផ្អែកលើប្រព័ន្ធស្នូលគៀបគ្រាប់ត្រូវបានរចនាឡើងយ៉ាងពិសេស​ ធ្វើអោយម៉ាស៊ីនទទួលបានទន្និផលខ្ពស់ក្នុងពេលដំណើការ។ ដូនេះជាមួយម៉ាស៊ីនសូនចំណីគ្រាប់មួយនេះលោកអ្នកអាច ប្រើប្រាស់បានយូអង្វែង​ដែលមិនបង្ករផលប៉ះពាល់ដល់គុណភាពចំណីឡើយ។

  • ធានាបានភាពស្មើៗគ្នានៃគ្រាប់ចំណី

គ្រឿងបង្គុំមុខកញ្ច្រែងនិងផ្ដាងម៉ាស៊ីន ត្រូវបានគណនាយ៉ាងម៉ត់ចត់​ ដូចនេះក្នុងពេលដំណើការសូនគ្រាប់​ វាបានបង្កើតនូវកម្លាំងដ៏សមមូលមូយដើម្បីសង្កត់គ្រាប់ចំណីអោយណែន និងមិនងាយបាក់បែក។

 

  • ការរួមបញ្ចូលប្រអប់ល្បឿន

ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw ប្រើប្រាស់ប្រអប់ល្បឿន បញ្ជូនល្បឿនដោយផ្ទាល់ពី ស្ពឺទៅអ័ក្សម៉ូទ័រ ជួយបង្កើនសមត្ថភាពធ្វើការរបស់ម៉ាស៊ីនបានលឿនធៀបនិងប្រភេទដំណើការផ្សេងទៀត ក្រៅពីនេះវាជួយអោយគ្រាប់ចំណីតូចនិងស្មើគ្នាបានល្អ។

  • ងាយស្រួលក្នុងការប្រើប្រាស់

ម៉ាស៊ីនសូនចំណីគ្រាប់នេះ មានរបៀបប្រើប្រាស់ងាយស្រួល។ លោកអ្នកគ្រាន់តែលាយអោយសព្វវត្ថុធាតុដើមបញ្ចូលគ្នា​ បន្ទាប់មក ផ្ដល់កម្ដៅដ៏សមស្របមួយចន្លោះពី 15-20% បន្ទាប់មកទៀត ចាក់វត្ថុធាតុដើមទាំងនោះចូលមាត់ត្បាល។​ ដូចនេះក្នុងរយះពេលដ៏ខ្លី គ្រប់ក្រុមគ្រួសារកសិករ​ និងម្ចាស់កសិដ្ធានចិញ្ចឹមសត្វ និងមានភាពងាយស្រួលក្នុងការផលិតចំណីគ្រាប់ដែលមានគុណភាព​មិនខុសពីចំណីដែលទិញមកពីខាងក្រៅ។

  • កាត់បន្ថយការចំណាយ

ការផលិតចំណីគ្រាប់សម្រាប់សត្វចិញ្ចឹមដោយខ្លួនឯង បានជួយអោយលោកអ្នកកាត់បន្ថយការចំណាយបានពី​ 30-50 % ។ លោកអ្នកអាចប្រើប្រាស់​​រាល់ប្រភេទ ម្សៅកន្ទក់ដែលមានតម្លៃថោក ផ្សំជាមួយនិងកាកសំណល់កសិកម្ម ដើម្បីសូនជាគ្រាប់ចំណី។

ងាយៗដើម្បីមានប្រភពចំណីដែលមានតម្លៃថោកសមរម្យ រួសរាន់ទំនាក់ទំនងជាមួយយើងខ្ញុំដើម្បីទទួលបានម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw  ដ៏ល្អបំផុត

គ្រឿងបង្គុំ​ម៉ាស៊ីនសូនចំណីគ្រាប់ 3A7,5Kw 

1 មាត់ត្បាល

2 ក្បាលសូនគ្រាប់ចំណី

3 ច្រកចេញផលិតផល

4 ជើងទម្រម៉ាស៊ីន

5 ម៉ូទ័រ

6 ទូចរន្ដ

 

ទាក់ទង​មក​ពួក​យើង

Xin chân thành cảm ơn Quý khách hàng đã đến với chúng tôi! 3ACPC ĐIỂM TỰA THÀNH CÔNG

សង្គម