អាថ៌កំបាំងក្លាយជាមហាសេដ្ឋីជាមួយម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw
កំទេចឈើ គឺជាប្រភេទមុខទំនិញនាំចេញឈានមុខមួយនៃ មុខរបរផលិតឈើរបស់ជនជាតិវៀតណាម។ អាជីវកម្មកំទេចឈើ តែងតែផ្ដល់ប្រភពប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ម្ចាស់អាជីវក។ សព្វថ្ងៃ ការផលិតកំទេចឈើមិនពិបាកទៀតនោះទេ ដោយសារនៅប្រទេសយើងមាន ប្រភេទឈើបន្ទះ កុងផ្លាកកេ ចំណាំងឈើ ជាច្រើន។ ប៉ុន្តែមិនមែន នណាក៏អាចផលិតប្រភពកំទេចឈើ ដែលមានគុណភាពដោយមិនមានការជួយពីគ្រឿងម៉ាស៊ីនប្រើប្រាស់នោះទេ។ យល់ច្បាស់ពីស្ថានភាពនេះ ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បានបង្កើតឡើងម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw ផលិតផលមួយមានសារប្រយោជន៍ ជួយបង្កើតកំទេចឈើ “ ល្អផុតលេខ ”។
ហេតុអ្វីបានកំទេចឈើក្លាយជាមុខទំនិញដែលមានប្រទេសជាច្រើនតាមស្វែងរក?
-
កំទេចឈើ គឺជាវត្ថុធាតុដើមដ៏សំខាន់ ដើម្បីបង្កើតជាក្ដាបន្ទះ ប្រើដើម្បីផលិតជាឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារ ស្ថាប័ណ្ឌ និងសាលារៀន…..-ល-។
-
កំទេចឈើក៏បានក្លាយជាវត្ថុធាតុដើម សម្រាប់បង្កើតគ្រាប់បំពង់ឈើ ដើម្បីធ្វើជាឧបករណ៍ឆ្ពុងកំដៅ ផ្គត់ផ្គង់បរិមាណកំដៅអោយរោងចក្រឧស្សាហកម្មជាច្រើន ជំនួសអោយ ធ្យូង សាំង និងប្រេង។
-
ប្រភពឈើធម្មជាតិ ប្រភេទឧស្ម័នចំហះក្នុង បានធ្វើអោយមានផលប៉ះពាល់ដល់បរិស្ថាន បាននឹងកំពុងផ្លាស់ប្ដូរដោយវត្ថុធាតុដើមធ្វើពីកំទេចឈើ។
-
តម្លៃផលិតរបស់របរប្រើប្រាស់ពីកំទេចឈើទាប ក្នុងពេលដែលតម្រូវការប្រើប្រាស់ខ្ពស់ ដូចនេះវាបានផ្ដល់ផលចំណេញដល់សេដ្ឋកិច្ច។
ឪកាសក្លាយជាអ្នកមានពីកំទេចឈើ
-
ប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃកំទេចឈើមានការកើនឡើងខ្ពស់ ដោយសារមានប្រទេសជាច្រើនខ្វះឈើធម្មជាតិក្នុងបរិមាណដ៏ច្រើន។
-
ជាមួយលក្ខខណ្ឌអំណោយផលពីធម្មជាតិ វៀតណាមមានប្រភពធនធានព្រៃឈើយ៉ាងសម្បូរបែប។ វិស័យផលិត កែច្នៃឈើក៏រីកចំរើនអាស្រ័យលើបរិមាណឈើ កុងផ្លាកកេ ឈើបន្ទះ។ នេះគឺជាវត្ថុធាតុដើមសម្រាប់បង្កើតជាកំទេចឈើ។
-
តម្លៃទិញកាកសំណល់រុក្ខជាតិថោក តែតម្លៃកំទេចឈើថ្លៃ។
-
មកដល់ 3A ទទួលយកម៉ាស៊ីនដ៏ល្អបំផុត ដើម្បីមានភាពងាយស្រួលជាងពេលណាទាំងអស់។
តើលោកអ្នកបានត្រៀមខ្លួនក្លាយជាមហាសេដ្ឋីនៅពេលអនាគតហើយឬនៅ? ទុកអោយ 3A សម្រេចក្ដីសុបិន្ដរបស់លោកអ្នកក្នុងថ្ងៃនេះ។
ម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw ដំណោះស្រាយដែលលោកអ្នកកំពុងស្វែងរក
ទោះបីជាអាជីវកម្មនាំចេញកំទេចឈើ មិនមែនថ្មីថ្មោងសម្រាប់មនុស្សភាគច្រើន ប៉ុន្តែវាបានទទួលស្គាល់ពីតម្លៃសេដ្ឋកិច្ច។ ទន្ទឹមនឹងការទទួលជោគជ័យរបស់មហាសេដ្ឋីមួយចំនួន ក៏មានមូលដ្ឋានអាជីកម្មជាច្រើនបានបិទទ្វាដោយសារគុណភាពកំទេចឈើមិនត្រឹមត្រូវតាមស្តង់ដាកំណត់។ មូលហេតុសំខាន់គឺ ខ្វះការជួយជ្រោមជ្រែងពីគ្រឿងម៉ាស៊ីនប្រើប្រាស់។ ដោយមើលឃើញច្បាស់ពីកង្វះខាតនេះ ស្ថាបនិកក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu លោក Nguyen Hai Chau បានធ្វើការសិក្សាស្រាវជ្រាវនិង បង្កើតឡើងម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw។
ម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw គឺជាផលិតផលឈានមុខជាមួយនឹងបច្ចេកវិទ្យាឈានមុខ ដើម្បីបង្កើនទិន្នផល កិនចិញ្ច្រាំបានច្រើន បើធៀបជាមួយនឹងផលិតផលផ្សេងទៀតនៅលើទីផ្សារ។ ម៉ាស៊ីននេះមានសមត្ថភាពចិញ្ច្រាំជាកំណាត់តូចៗរាល់ប្រភេទកាកសំណល់រុក្ខាកម្ម( កុងផ្លាកកេ ក្ដាបន្ទះ ឈើគុប….. )អោយទៅជាកំទេចឈើ និងអាចម៌រណាបានយ៉ាងឆាប់រហ័ស។
មុខងារដ៏អស្ចារ្យរបស់ម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw នឹងត្រូវបានបង្ហាញខាងក្រោមនេះ
-
ទិន្នផលទទួលបានគួជាទីពេញចិត្ត
ជាមួយនឹងធុងចិញ្ច្រាំដ៏ពិសេស ម៉ាស៊ីនអាចចិញ្ច្រាំវត្ថុធាតុដើមស្ងួតបាន 1000-1500 Kg/h។ ម៉ាស៊ីនបំពាក់ប្រព័ន្ធដំសំពង ធ្វើពីដែកថែបដ៏រឹងមាំដូចនេះ ចំណាំងឈើ កុងផ្លាកកេ ចិញ្ច្រាំជាកំណាត់តូចៗបានយ៉ាងឆាប់រហ័ស នឹងទទួលបានស្តង់ដានិងធ្លាក់ពីមាត់កញ្ច្រែងមកក្រៅ។
-
គុណភាពត្រូវតាមស្តង់ដានាំចេញ
បរិមាណកំទេចឈើក្រោយពេលចិញ្ច្រាំរួចស្មើគ្នា មិនល្អិតពេកដូចនេះអតិថិជនអាចទុកចិត្តបានពីគុណភាព។ ម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kwអាចធ្វើការផ្លាស់ប្ដូរមុខកញ្ច្រែងបានច្រើន ជាមួយនឹងអង្កត់ផ្ចិតខុសៗគ្នា ដូចនេះវាសាកសមជាមួយមូលដ្ឋាន និងអាជីវកម្មនាំចេញក្រៅប្រទេស។ ដោយគ្រាន់តែធ្វើការផ្លាស់ប្ដូរមុខកញ្ច្រែងយ៉ាងសាមញ្ញ លោកអ្នកអាចផលិតកំទេចឈើ ជាច្រើនប្រភេទដើម្បីបំពេញតម្រូវការ សូនគ្រាប់ និងផលិតជាឈើគៀប……..-ល-។
-
រចនាឡើងងាយស្រួលប្រើប្រាស់
មាត់ត្បាលដាក់វត្ថុធាតុដើមរបស់ម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស3A37Kw ត្រូវបានរចនាឡើងយ៉ាងធំទូលាយ ធានាបានការដាក់វត្ថុធាតុដើមចូលម៉ាស៊ីនបានយ៉ាងងាយស្រួល។
ម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស ត្រូវបានផលិតពីលោហធាតុដ៏រឹងមាំ អាយុកាលប្រើប្រាស់បានយូ វាអាចទ្រកម្លាំងបានខ្ពស់ ដូចនេះម៉ាស៊ីនមិនមានសំលេងខ្លាំងនៅក្នុងពេលដំណើការ។ ជាងនេះទៅទៀត ជើងម៉ាស៊ីនត្រូវបានដំឡើងនិងផ្សាយ៉ាងប្រយ័ត្នប្រយែង ដូចនេះក្នុងពេលដំណើការម៉ាស៊ីន មិនបង្កហានិភ័យដល់អ្នកប្រើប្រាស់
ប្រសិនបើលោកអ្នកកំពុងមានតម្រូវការក្លាយជាអ្នកមានពីកំទេចឈើ ដូចនេះមិនអាចមើលរំលងផលិតដ៏មានអត្ថប្រយោជន៍នេះទេ?
ប្រញាប់កម៉្មង់ទិញម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw ក្នុងថ្ងៃនេះ!
គ្រឿងបង្គុំម៉ាស៊ីនចិញ្ច្រាំកំទេចឈើនាំចេញក្រៅប្រទេស 3A37Kw

1 ជើងទម្រម៉ាស៊ីន
2 ទូចរន្ដ
3 ច្រកចេញផលិតផលសម្រេច
4 ច្រកដាក់វត្ថុធាតុដើម
5 សន្ទះការពារខ្សែពាន
6 ម៉ូទ័រ
7 សន្ទះបញ្ជាច្រកចូលវត្ថុធាតុដើម
8 ធុងចិញ្ច្រាំ
9 កង្ហាបាញ់ខ្យល់
10 បំពង់នាំវត្ថុធាតុដើមចូលកង្ហាបាញ់ខ្យល់