ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត 3A3Kw មាត់បំពង់មូល

តំលៃ:

Giá Cali's Store:
ប្រភពដើម: ---
ចែករំលែក:

  បញ្ជាទិញឥឡូវនេះ
 

ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត 3A3Kw មាត់បំពង់មូល

 

ក្រោយរដូវប្រមូលផលរួច រាល់កាកសំណល់កសិកម្មដូចជា ចំបើង ដើមពោត ដើមសណ្ដែកដី សំបកផ្លែដូង ….មានច្រើនសម្បូរហូរហៀ។ នៅកន្លែងជាច្រើន បងប្អូនប្រជាជនយើងបានហាលអោយស្ងួត រាល់ប្រភេទកាកសំណល់ទាំងនោះរួចដុតចោល បង្កអោយមានផ្សែង ផ្ដល់ផលប៉ះពាល់ដលបរិស្ថាន និងខាតបង់ប្រភពធនធាន។ ដើម្បីជួយដល់បងប្អូនប្រជាជន ប្រើប្រាស់អស់ពីលទ្ធភាពរាល់កាកសំណល់កសិកម្មទាំងនោះ​ និងផ្ដល់មកវិញពីប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក្រុមហ៊ុនបណ្ដាក់ទន់ Tuấn Tú (ទួន ទូ) បានធ្វើការសិក្សាស្រាវជ្រាវនិងផលិតឡើង ហើយចែកចាយនៅលើទីផ្សារ មានម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល។

 

 

អត្ថប្រយោជន៍របស់កាកសំណល់កសិកម្ម

កាលពីមុន ប្រជាកសិករស្ទើតែទាំងអស់ សុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍ធំបំផុតរបស់កាកសំណល់ដូចជា៖ ចំបើង ដើមរបស់ប្រភេទដំណាំគ្រប់សារពើ សំបកដូងស្ងួត …គឺធ្វើជាអុសដុត។ នៅពេលការរស់នៅកាន់តែរីកចំរើន ប្រជាជនចាប់ផ្ដើមផ្លាស់ប្ដូរពី     ចង្ក្រានអុសមក ចង្ក្រានហ្គ្រាស(gas) ចង្ក្រានអគ្គីសនី ចង្ក្រានធ្យូង … រាល់ប្រភេទកាកសំណល់ទាងនោះត្រូវបានប្រើប្រាស់ជាមួយនឹងគោលដៅជាច្រើនផ្សេងគ្នាៈ

  • ១/ចំណីអាហារសម្រាប់សត្វចិញ្ចឹម

ប្រភេទដើមស្រូច ដំណាំគ្រប់សារពើ (ពោត ដំឡូង សណ្ដែកដី សណ្ដែកសៀង…) អាចចិញ្ច្រាំជាកំទេចតូចៗ  និងផ្អាប់ជាផ្អកចំណីសម្រាប់ធ្វើជាអាហារសត្វចិញ្ចឹម និងជួយសន្សំសំចៃការចំណាយ។

  • ២/ផ្អាប់ជាជីសរីរាង្គ

កាកសំណល់កសិកម្មអាច ផ្អាប់ជាជីសរីរាង្គ ជាជីកំប៉ុស បានយ៉ាងល្អដើម្បីដាំដំណាំ។

  • ៣/កំរាលសត្វរស់នៅ

រាល់ប្រភេទកាកសំណល់កសិកម្ម​ ក៏អាចចិញ្ច្រាំជាកំណាត់តូចៗ ហាលស្ងួតដើម្បីធ្វើជាកំរាលសត្វរស់នៅ ជួយធានាដល់អនាម័យការរស់នៅ និងជួយអោយសត្វចិញ្ចឹមមានសុខភាពល្អ មិនងាយកើតជំងឺ។

  • ៤/បណ្ដុះផ្សិតនិងដាំដំណាំ

រាល់កាកសំណល់ដូចជាចំបើង អង្កាម ឬ​​​​​ស្រ​​​កីដូងស្ងូតៗ អាចចិញ្ច្រាំជាកំទេចតូចៗ និងធ្វើជាវត្ថុធាតុដើមដើម្បីផលិតជាទ្រនាប់បណ្ដុះផ្សិត​ ដីជីសម្រាប់ដាំដំណាំ មានតម្លៃដល់សេដ្ឋកិច្ចយ៉ាងច្រើន។ មានមនុស្សជាច្រើនទទួលបានជោគជ័យ និងមានជីវភាពធូធាដោយអនុវត្ថន៍តាមវិធីសាស្រ្ដនេះ។

លោកអ្នកអាចប្រើប្រាស់អស់ពីលទ្ធភាពរាល់កាកសំណល់កសិកម្ម ដើម្បីទទួលបានប្រសិទ្ធភាពដ៏ច្រើនជាមួយម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល។

ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល ចិញ្ច្រាំកាកសំណល់កសិកម្មយ៉ាងមានប្រសិទ្ធភាព​។ ម៉ាស៊ីនត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយដល់បងប្អូនប្រជាកសិករ ប្រើប្រាស់អស់ពីលទ្ធភាពរាល់កាកសំណល់កសិកម្មដូចជា៖ ចំបើង អង្កាម សំបកដូង កាកអំពៅ ..បានយ៉ាងមានប្រសិទ្ធភាព។

 

គុណសម្បត្តិរបស់ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល

  • សមត្ថភាពកិនចិញ្ច្រាំមានប្រសិទ្ធភាព

ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល មានសមត្ថភាពកិនចិញ្ច្រាំរាល់កាកសំណល់បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ជាធម្មតាម៉ាស៊ីនអាចចិញ្ច្រាំវត្ថុធាតុដើម រួមទាំងកាកសំណល់រឹងៗដូចជាសំបកដូងបានពី 70–100Kg/h ។ ផលិតផលសម្រេចមានទម្រង់តូច ស្រស់ និងម៉ដ្ធសព្វល្អ។

  • មុខងារសម្បូរបែប

ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល មានមុខងារជាច្រើនដូចជា៖

  • ចិញ្ច្រាំកាកសំណល់ ដើមកសិផលក្រោយពេលប្រមូលផលរួច ធ្វើជាចំណីអាហារសត្វចិញ្ចឹម។
  • ចិញ្ច្រាំចំបើងស្ងួត កាកអំពៅ ស្រកីដូងធ្វើជាដីជីដាំដំណាំ បណ្ដុះផ្សិត ឬធ្វើជាកំរាលសម្រាប់សត្វរស់នៅ។
  • ចិញ្ច្រាំសំបកឈើអោយទៅជា អាចម៌រណារ។
  • រចនាឡើងមានភាពសមស្របជាមួយអ្នកប្រើប្រាស់

ម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល មានកំពស់ 1170 mm អ្នកប្រើប្រាស់អាចមានភាពងាយស្រួលដាក់វត្ថុធាតុដើមចូលមាត់ត្បាល។

ម៉ាស៊ីនមានជើងពីភ្ជាប់ជាមួយកង់ចល័ត(ខាងក្នុងមានជើងសរុបចំនួនបួន) ជួយដល់អ្នកប្រើប្រាស់ងាយស្រួលផ្លាស់ទីម៉ាស៊ីននៅពេលចាំបាច់ អាចធានាម៉ាស៊ីនមិនរអិលចុះនៅពេល ទម្លាក់ជើងម៉ាស៊ីនចុះក្រោម។

គ្រឿងបង្គុំម៉ាស៊ីនកិនសំបកដូង ចំបើងស្ងួត​ 3A3Kw មាត់បំពង់មូល

1 ​មាត់ត្បាលដាក់វត្ថធាតុដើម

2 ធុងម៉ាស៊ីន

3 ច្រកចេញផលិតផលសម្រេច

4 ម៉ូទ័រ

5 ជើងម៉ាស៊ីន

6 កង់ចល័ត

7 កុងតាក់(aptomat)

ទាក់ទង​មក​ពួក​យើង

Xin chân thành cảm ơn Quý khách hàng đã đến với chúng tôi! 3ACPC ĐIỂM TỰA THÀNH CÔNG

សង្គម