• ../../ImgThumblnails/5.png
  • ../../ImgThumblnails/7.png
  • ../../ImgThumblnails/9.png

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw

តំលៃ:

Giá Cali's Store:
ប្រភពដើម: ---
ចែករំលែក:

  បញ្ជាទិញឥឡូវនេះ

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ  3A30Kw

 

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw “អ្នករួមផ្លូវជាមួយ” ដែលមិនអាចខ្វះបានរបស់អ្នកចិញ្ចឹមសត្វពាហនៈ

ចំពោះកសិដ្ឋានចិញ្ចឹមសត្វពាហនៈទ្រង់ទ្រាយធំ ម៉ាស៊ីនចិញ្ច្រាំស្មៅមានអនុភាពធំ គឺជាមិត្តភ័ក្រ្ដរួមផ្លូវជាមួយដែលមិនអាចខ្វះបាន ក្នុងការជួយរៀបចំចំណីអាហារសម្រាប់សត្វចិញ្ចឹម បានយ៉ាងឆាប់រហ័សនិងប្រសិទ្ធភាព។ យល់ច្បាស់ពីតម្រូវការនេះ ក្រុមហ៊ុនបណ្ដាក់ទន់ Tuan Tu បានបញ្ចេញមកកាន់ទីផ្សារ ផលិតផលម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw។

មូលហេតុដែលលោកអ្នកត្រូវការមានម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំមួយ…..

– លោកអ្នកកំពុងតែចិញ្ចឹមសត្វ ជាមួយបរិមាណសត្វពាហនៈយ៉ាងច្រើនរហូតដល់រាប់ពាន់ក្បាល។

– ការចិញ្ច្រាំស្មៅដោយដៃ ឬដោយម៉ាស៊ីនចិញ្ច្រាំស្មៅមានអនុភាពតូច មិនអាចបំពេញតម្រូវការរបស់លោកអ្នកបានទេ។

– លោកអ្នកកំពុងតែត្រូវការម៉ាស៊ីនចិញ្ច្រាំស្មៅ ដែលអាចទទួលបានរហូតដល់រាប់រយតោនក្នុងមួយម៉ោង។

– លោកអ្នកចង់អោយផលិតផលសម្រេច ត្រូវបានចិញ្ច្រាំជាកំណាត់តូចៗ និងដំបំបែកអោយម៉ដ្ធ ដើម្បីអោយសត្វចិញ្ចឹមស៊ីបានទាំងដើមស្មៅ ស៊ីឆ្ងាញ់ ស៊ីបានច្រើននិងងាយស្រួលរំលាយអាហារ។

ទុកអោយម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំរបស់ពួកយើង ជួយលោកអ្នកក្នុងការផលិតចំណីអាហារសម្រាប់សត្វចិញ្ចឹមងាយស្រួលជាង

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw “ដៃម្ចាងដ៏មានកម្លាំង” របស់អ្នកចិញ្ចឹមសត្វ

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw ដោយក្រុមហ៊ុនបណ្ដាក់ទន់ Tuan Tu ចែកចាយ គឺជាផលិតផលប្រើប្រាស់សម្រាប់កសិដ្ឋានចិញ្ចឹមសត្វទ្រង់ទ្រាយធំ រហូតដល់ធំបំផុត….។ ម៉ាស៊ីននេះមានសមត្ថភាព ចិញ្ច្រាំនិងដំកំទេចបានពី 3-10 តោនក្នុងមួយម៉ោង។ ផលិតផលសម្រេចមានប្រវែងពី 1-4 cm។

ដូចនេះជាមួយម៉ាស៊ីន ចិញ្ច្រាំស្មៅអនុភាពធំនេះ លោកអ្នកអាចបំពេញតម្រូវការចំណីអាហារសម្រាប់សត្វពាហនៈ រហូតដល់រាប់រយពាន់ក្បាល។

ក្រៅពីនេះ ដោយសារសមត្ថភាពចិញ្ច្រាំនិងដំកំទេចដ៏មានប្រសិទ្ធភាព ម៉ាស៊ីននេះក៏អាចចិញ្ច្រាំកាកសំណល់កសិកម្មអោយទៅជាកំទេចតូចៗដូចជា៖ ដើមពោត ដើមសណ្ដែកសៀង ដើមសណ្ដែកដី កាកអំពៅដើម្បីធ្វើជាចំណីអាហារសម្រាប់សត្វចិញ្ចឹម ឬផ្អាប់ធ្វើជាជីសរីរាង្គ។

រឿងដ៏ពិសេសមួយទៀតរបស់ម៉ាស៊ីននេះគឺ ត្រូវការកម្មករតែម្នាក់ដើម្បីដំណើការនិងប្រើប្រាស់ម៉ាស៊ីន។ ដូចនេះ លោកអ្នកមិនត្រឹមតែងាយស្រួលរៀបចំស្មៅ បានរាប់រយតោន សម្រាប់សត្វចិញ្ចឹមបានយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងអាចសន្សំសំចៃបានច្រើនលើការចំណាយ ចំពោះកម្មករ។

គុណសម្បត្តិរបស់ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw

1. អនុភាពធ្វើការខ្ពស់

ជាមួយនឹងការរចនាឡើងដ៏ពិសេស ជួយអោយការចិញ្ច្រាំជាកំណាត់តូចៗនិងដំបំបែក ស្មៅបានភ្លាមៗក្នុងធុងចិញ្ច្រាំ រួមផ្សំជាមួយនឹងគោលការណ៍នាំវត្ថុធាតុដើមដោយប្រព័ន្ធខ្សែពានស្វ័យប្រវត្ត អនុភាពម៉ូទ័ររហូតដល់ 30Kw ម៉ាស៊ីនចិញ្ច្រាំស្មៅនេះមានសមត្ថភាពធ្វើការបានយ៉ាងមានប្រសិទ្ធភាព 3-10 តោន/h។

2. ផលិតផលសម្រេចល្អសម្រាប់សុខភាពសត្វចិញ្ចឹម

វត្ថុធាតុដើមក្រោយពេលចិញ្ច្រាំដោយ ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw រួមមានប្រភេទស្មៅចិញ្ចឹមដូចជា៖ ស្មៅដំរី ស្មៅ mulato ស្មៅ stylo ស្មៅស្លឹកវែង …. ឬក៏ប្រភេទកាកសំណល់កសិកម្ម សុទ្ធតែត្រូវបានចិញ្ច្រាំជាកំណាត់តូចៗ និងដំបំបែកអោយទៅជាសរសៃ តូចៗ ស្រស់ ទន់ជួយអោយសត្វចិញ្ចឹមស៊ីបានច្រើន ស៊ីបានច្រើននិងងាយស្រួលរំលាយអាហារ។

វាមិនត្រឹមតែមានប្រយោជន៍សម្រាប់ការលូតលាស់របស់សត្វចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃលើការចំណាយសម្រាប់ចំណីអាហារ នៅពេលសត្វចិញ្ចឹមមិនចោលស្មៅ។

3. រចនាឡើងមានភាពស្និតស្នាលជាមួយអ្នកប្រើប្រាស់

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw មានប្រវែងធំ ប៉ុន្តែម៉ាស៊ីនមានការរចនាឡើងដោយភាពស្និតស្នាលដូចជា៖

– ច្រកដាក់វត្ថុធាតុដើមទាប នៅទទឹងជាមួយនឹងកែងដៃ អ្នកប្រើប្រាស់អាចមានភាពងាយស្រួលដាក់វត្ថុធាតុដើមចូលម៉ាស៊ីនបានយ៉ាងងាយស្រួល។

– ជាមួយនឹងប្រព័ន្ធខ្សែពានស្វ័យប្រវត្តនៅច្រកចូល ត្រូវការកម្មករតែម្នាក់សម្រាប់ដាក់វត្ថុធាតុដើមចូលម៉ាស៊ីនដោយមិនមានអារម្មណ៍ថានឿយហាត់។

– ជើងទម្រម៉ាស៊ីនធ្វើពីដែកថែបដ៏រឹងមាំ កង់ចល័តម៉ាស៊ីនត្រូវបានបំពាក់ដោយឆ្លាតវៃ និងរហ័សរហួនជួយអោយអ្នកប្រើប្រាស់ងាយស្រួលធ្វើការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។

– ដូចគ្នានឹងប្រភេទម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំដ៏ទៃទៀតរបស់ក្រុមហ៊ុន ម៉ាស៊ីននេះមានច្រកចេញផលិតផលខ្ពស់ លោកអ្នកអាចដាក់ផលិតផលសម្រេចចូលធុងផ្ទុក ឬឡានផ្ទុកបានភ្លាមក្នុងពេលចិញ្ច្រាំបានយ៉ាងងាយស្រួល។

4. ទូចរន្ដមានអត្ថប្រយោជន៍និងសុវត្ថិភាព

ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw ត្រូវបានបំពាក់ដោយទូចរន្ដបញ្ជា។ នៅលើទូមានអំពូលប្រាប់ផាស និងកុងតាក់បញ្ជា ជួយអោយអ្នកប្រើប្រាស់ដំណើការម៉ាស៊ីនបានយ៉ាងងាយស្រួល។

ក្រៅពីនេះនៅពេលចរន្ដអគ្គីសនីម៉ាស៊ីនកំពុងតែប្រើប្រាស់មានបំរែបំរួលមិនប្រក្រតី ទូចរន្ដនឹងផ្ដាច់ចរន្ដចូលម៉ាស៊ីន ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ការពារម៉ូទ័រម៉ាស៊ីនមិនអោយផ្ទុះឆេះ។

ដើម្បីទទួលបានម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw ឆាប់រហ័ស អតិថិជនអាចចុះឈ្មោះនិងកម្មង់ក្នុងពេលឥឡូវនេះ!

គ្រឿងបង្គុំរបស់ម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw

តារាងពត៌មានលំអិតអំពីម៉ាស៊ីនចិញ្ច្រាំស្មៅអនុភាពធំ 3A30Kw

កូដផលិតផល BC.9RC130
អនុភាពម៉ូទ័រ 30(Kw)
ប្រភពចរន្ 380(V)
ល្បឿនម៉ូទ័រ 1450(ជុំ/នាទី)
ប្រវែងផលិតផលសម្រេច 10-40(mm)
ទិន្នផល(អាស្រ័យលើវត្ថុធាតុដើម) 3-10តោន/h
ទម្ងន់ម៉ាស៊ីន 850(Kg)
ប្រវែងសរុបម៉ាស៊ីន(បណ្ដោ x ទទឹង x កំពស់) 3300 x 1750 x 2150 (mm)

 

ទាក់ទង​មក​ពួក​យើង

Xin chân thành cảm ơn Quý khách hàng đã đến với chúng tôi! 3ACPC ĐIỂM TỰA THÀNH CÔNG

សង្គម