• ../../ImgThumblnails/3B.jpg
  • ../../ImgThumblnails/3C.jpg

ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ3A7,5Kw

តំលៃ:

Giá Cali's Store:
ប្រភពដើម: ---
ចែករំលែក:

  បញ្ជាទិញឥឡូវនេះ

ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw

សព្វថ្ងៃ កសិដ្ឋានចិញ្ចឹមសត្វពាហនះធំៗដូចជា៖  ក្របី គោ សេះ ក្ដាន់ …… ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនខ្លាំង និងបានផ្ដល់ប្រភពប្រាក់ចំណូលជាច្រើនដល់អ្នកចិញ្ចឹមសត្វ។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ ក្រៅពីរបៀបមើលថែទាំសមស្រប​ សត្វចិញ្ចឹមត្រូវទទួលការផ្គត់ផ្គង់ចំណីអាហារ និងសារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់បន្ថែមទៀត។ បានយល់ពីបញ្ហាទាំងនេះ ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បាននាំចេញមកកាន់ទីផ្សារ ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw ជួយរៀបចំ ចំណីអាហារសម្រាប់សត្វចិញ្ចឹម បានឆាប់រហ័ស ទទួលបានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃការចំណាយថែមទៀតផង។

 

ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព​ និងសន្សំសំចៃជាមួយម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw

សព្វថ្ងៃ កសិដ្ឋានចិញ្ចឹមសត្វពាហនះធំៗដូចជា៖  ក្របី គោ សេះ ក្ដាន់ …… ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនខ្លាំង និងបានផ្ដល់ប្រភពប្រាក់ចំណូលជាច្រើនដល់អ្នកចិញ្ចឹមសត្វ។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ ក្រៅពីរបៀបមើលថែទាំសមស្រប​ សត្វចិញ្ចឹមត្រូវទទួលការផ្គត់ផ្គង់ចំណីអាហារ និងសារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់បន្ថែមទៀត។ បានយល់ពីបញ្ហាទាំងនេះ ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បាននាំចេញមកកាន់ទីផ្សារ ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw ជួយរៀបចំ ចំណីអាហារសម្រាប់សត្វចិញ្ចឹម បានឆាប់រហ័ស ទទួលបានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃការចំណាយថែមទៀតផង។

តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើលោកអ្នកចិញ្ចឹមសត្វទាំងកសិដ្ឋាន ជាមួយកម្លាំងពលកម្ម?

  • ជាដំបូង លោកអ្នកច្បាស់ជាត្រូវការកម្លាំងកម្មករជាច្រើន មានន័យថាលោកអ្នកត្រូវចំណាយថវិការមួយចំនួនធំ ដើម្បីធ្វើការងារទាំងនេះ។
  • ដោយសារតម្រូវការចំណីអាហាររបស់សត្វពាហនះច្រើន លោកអ្នកនឹងត្រូវមានអ្នកជំនាញធ្វើការងាររៀបចំស្មៅ ជារៀងរាល់ថ្ងៃសម្រាប់សត្វចិញ្ចឹម។ ហើយប្រសិនបើលោកអ្នកមិនចង់អោយសត្វពាហនះ​បោះបង់ និងខាតចំណីចោល កម្មកររបស់លោកអ្នកត្រូវចំណាយពេលវេលាច្រើន ដើម្បីចិញ្ច្រាំស្មៅទាំងនោះ។
  • ក្រោយរយះពេលយូអង្វែង អ្នកចិញ្ច្រាំស្មៅ កម្មកររបស់លោកអ្នក នឹងឈឺដៃ ឈឺស្មា រោយកញ្ចឹងករ …. ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងកាត់បន្ថយទិន្នផលការងារ។
  • ចិញ្ចឹមសត្វទ្រង់ទ្រាយធំ ប្រសិនបើនៅតែប្រើប្រាស់កម្លាំងពលកម្ម…….ដូចនេះក្នុងរយះពេលដ៏ខ្លី លោកអ្នកមានអារម្ភណ៍ភ្លាមថាគ្រប់យ៉ាងដូចជាមិនងាយស្រួល៖​ លោកអ្នកត្រូវចំណាយបន្ថែមលើការចំណាយជាប្រចាំ កម្មកររបស់លោកអ្នកធ្វើការដូចជា កូនបង្វិល ក្នុងពេលដែលសំណូមពរការងារ គ្រាន់តែឆ្លើយដោយបង្ខំ។

ទាំងនេះមិនមែនជារៀបរកស៊ីយូអង្វែងនោះទេ!!

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកអ្នកអាចចិញ្ចឹមសត្វតាមរបៀបមួយដែលសន្សំសំចៃ និងកាន់តែមានប្រសិទ្ធភាពជាងមុន! ទិញម៉ាស៊ីនចិញ្ច្រាំស្មៅដ៏ល្អ ដើម្បីអោយការងារបានយូអង្វែង មិនធុញទ្រាន់ជាមួយម៉ាស៊ីនចិញ្ច្រាំស្មៅ ដែលបំពេញកាតព្វកិច្ចបានឆាប់រហ័ស។

កម្មកររបស់លោកអ្នកមានពេលវេលា មើកថែទាំសត្វចិញ្ចឹមបានល្អ ។ លោកអ្នកក៏អាចរិះគិត ពីការចិញ្ចឹមសត្វបន្ថែមទៀត ឬក៏រៀបចំផែនការណាមួយសម្រាប់កសិដ្ឋាន។

តើលោកអ្នកចង់បានម៉ាស៊ីនចិញ្ច្រាំស្មៅដែលមានគុណភាពនៅមូលដ្ឋានដែរឬទេ?

ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw ដំណោះស្រាយក្នុងការសន្សំសំចៃដ៏មានប្រសិទ្ធភាពសម្រាប់អ្នកចិញ្ចឹមសត្វ

ឆ្លើយតបទៅនឹងតម្រូវការ ចង់បានឧបករណ៍ ជួយចិញ្ច្រាំស្មៅជាមួយបរិមាណដ៏ច្រើនរបស់កសិដ្ឋានចិញ្ចឹមសត្វ ក្រុមហ៊ុនផលិតម៉ាស៊ីន Tuan Tu បានចែកចាយនៅលើទីផ្សារ ពីផលិតផលម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw​។ ជាមួយម៉ាស៊ីននេះលោកអ្នក នឹងមានភាពងាយស្រួលក្នុងការរៀបចំ ចំណីអាហារសម្រាប់សត្វពាហនះ សន្សំសំចៃពេលវេលា កម្លាំងពលកម្ម  និងកម្មករ។

ផលិតផលសម្រេចរបស់ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw មានប្រវែង 1-4 cm  និងត្រូវបានដំសំពង ដូចនេះសត្វពាហនះងាយស្រួលស៊ី និងស៊ីបានច្រើនជាងមុន។ ស្មៅក្រោយពេលចិញ្ច្រាំរួច លោកអ្នកអាចអោយសត្វចិញ្ចឹមស៊ីភ្លាមៗ ផ្អាប់ធ្វើជាផ្អកចំណីសម្រាប់សត្វចិញ្ចឹម ឬផ្អាប់ធ្វើជាជីសរីរាង្គ…….។

មិនតែប៉ុណ្ណោះ ម៉ាស៊ីននេះក៏អាចប្រើសម្រាប់ចិញ្ច្រាំផលិតផលកសិកម្ម រុក្ខាកម្មដូចជា៖ គល់ មែកឈើតូចៗ សំបកឈើ ធាងដូង ចំបើង កញ្ច្រាំង……….. ដើម្បីធ្វើជាដីជីសរីរាង្គសម្រាប់ដាំដំណាំ  និងបណ្ដុះផ្សិត….។

គុណសម្បត្តិរបស់ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw

  • សមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាព

ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw មានសមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមធ្យមម៉ាស៊ីនអាចចិញ្ច្រាំស្មៅស្រស់បានចាប់ពី 2-3 តោនក្នុងមួយម៉ោង។ សត្វចិញ្ចឹមរបស់លោកអ្នកនឹងទទួលបានការផ្គត់ផ្គង់ចំណីអាហារគ្រប់គ្រាន់ និងឆាប់រហ័ស។ជាពិសេស ម៉ាស៊ីននេះអាចចិញ្ច្រាំស្មៅគ្រប់ប្រភេទ កាកសំណល់កសិកម្មស្ងួតៗ ដើម្បីធ្វើជាប្រភពចំណីអាហារដ៏សម្បូរបែបសម្រាប់សត្វចិញ្ចឹម និងសន្សំសំចៃការចំណាយបានច្រើន។

  • សន្សំសំចៃការចំណាយលើចំណីបានច្រើន

ក្រៅពីប្រភេទស្មៅ ដើម្បីសន្សំសំចៃការចំណាយ និងមានចំណីអាហារដ៏សម្បូរបែបសម្រាប់សត្វចិញ្ចឹម លោកអ្នកក៏អាចប្រើប្រាស់ម៉ាស៊ីន នេះដើម្បីចិញ្ច្រាំប្រភេទកាកសំណល់កសិកម្មដូចជា៖ ដើមពោត ដំឡូងឈ្វា ដើមសណ្ដែកដី ចំបើង…..។

 

ជាមួយស្នូលរង្វិលត្រូវបាន រចនាឡើងយ៉ាងពិសេស វត្ថុធាតុដើមក្រោយពេលចិញ្ច្រាំរួចត្រូវបានដំសំពង ដូចនេះសត្វចិញ្ចឹមអាចស៊ីកាកសំណល់កសិកម្មទាំងនោះបានយ៉ាងស្រួល។   

  • រចនាឡើងមានភាពឆ្លាតវៃនិងអត្ថប្រយោជន៍

ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw មានជើងទម្រម៉ាស៊ីនរឹងមាំ ជួយកាត់បន្ថយការរង្កើរក្នុងពេលដំណើការ។ នៅជើងទម្រម៉ាស៊ីនមានបំពាក់ដោយកង់ចល័ត លោកអ្នកនឹងមានភាពងាយស្រួលផ្លាស់ទីម៉ាស៊ីនពីកន្លែងមួយទៅកន្លែងមួយក្នុងពេលចាំបាច់។

នៅមាត់ត្បាលដាក់វត្ថុធាតុដើម របស់ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw មានបំពាក់ប្រព័ន្ធខ្សែពាន ជាមួយប្រព័ន្ធនេះ លោកអ្នកអាចចិញ្ច្រាំវត្ថុធាតុដើមបានយ៉ាងច្រើន ជាមួយកម្មករតែម្នាក់។

មិនតែប៉ុណ្ណោះ ជាមួយនឹងច្រកចេញផលិតផលសម្រេចមានរាងជាកវែង របស់ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw អ្នកប្រើប្រាស់អាចចិញ្ច្រាំស្មៅបណ្ដើរ ហើយដាក់ផលិតផលសម្រេចចូលធុងផ្ទុក ឬធុងឡានបណ្ដើរ ធ្វើអោយសន្សំសំចៃពេលវេលា និងកម្លាំថពលកម្ម បានច្រើនក្នុងការប្រមូល។

  • ទូចរន្ដធានាសុវត្ថិភាព

ម៉ាស៊ីនចិញ្ច្រាំស្មៅទូទៅ 3A7,5Kw មានបំពាក់ជាមួយទូបញ្ជាចរន្ដអគ្គីសនី ជួយអោយការប្រើប្រាស់ម៉ាស៊ីនមានភាពងាយស្រួលនិងសុវត្ថិភាព។

នៅលើទូចរន្ដមានអំពូលប្រាប់ផាស លោកអ្នកអាចមើលអំពូលដើម្បីដឹងថា ម៉ាស៊ីនបានភ្ជាប់ជាមួយចរន្ដអគ្គីសនីហើយឬនៅមុនពេលប្រើប្រាស់។

ក្រៅពីនេះ ប្រព័ន្ធកុងតាក់ចុច នៅលើទូចរន្ដជួយអ្នកប្រើប្រាស់ អាចបិទ បើក ឬបញ្ឈប់ម៉ាស៊ីនគ្រប់ពេលវេលា។

 

គុណសម្បត្តិមួយផ្សេងទៀតរបស់ទូចរន្ដគឺ៖  វាជួយកាត់ផ្ដាច់ចរន្ដអគ្គីសនីភ្លាមៗ នៅពេលចរន្ដអគ្គីសនីមានការប្រែប្រួលខុសប្រក្រតី វាជួយការពារអ្នកប្រើប្រាស់ ម៉ូទ័រ​ម៉ាស៊ីន ផ្ទុះសេខ្សែភ្លើង ធ្វើអោយឆេះប៉ះពាល់ដល់ឧបករណ៍ពាក់ព័ន្ធផ្សេងទៀត

 

ទាក់ទង​មក​ពួក​យើង

Xin chân thành cảm ơn Quý khách hàng đã đến với chúng tôi! 3ACPC ĐIỂM TỰA THÀNH CÔNG

សង្គម